ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋតាមប្រព័ន្ធព័ត៌មានវិទ្យា (SARMIS) និងការជម្រុញការរៀបចំធ្វើប័ណ្ណកម្មសិទ្ធិលើ អចលនវត្ថុជាទ្រព្យសម្បត្តិរដ្ឋ
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី១០ ខែមីនា ឆ្នាំ ២០២៣

នារសៀលថ្ងៃសុក្រ ០៤រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣

បន្ទាយមានជ័យ៖​លោកបឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ ព្រមទាំងលោក លោកស្រីអនុប្រធានមន្ទីរ លោក-លោកស្រីប្រធានការិយាល័យ និងមន្ត្រីរាជការនៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ(តារាងប្រៀបធៀបកើនឡើង និងថយចុះប្រចាំឆ្នាំ ២០២២) តាមប្រព័ន្ធព័ត៌មានវិទ្យា (SARMIS) និងការជម្រុញការរៀបចំធ្វើប័ណ្ណកម្មសិទ្ធិលើ អចលនវត្ថុជាទ្រព្យសម្បត្តិរដ្ឋ ដល់មន្ទីរ អង្គភាព និងរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ

ដើម្បីពង្រឹងសមត្ថភាពមន្រ្តីជំនាញ មន្ទីរ អង្គភាព និងរដ្ឋបាលថ្នាក់ក្រោមជាតិជុំវិញខេត្តបន្ទាយមានជ័យ ក្នុងការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងបញ្ជីសារ ពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (SARMIS) ឲ្យត្រឹមត្រូវ និងទាន់ពេលវេលា។ ធានាប្រសិទ្ធភាពនៃការគ្រប់គ្រង និងការត្រួតពិនិត្យបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (តារាងកើនឡើងនិងថយចុះនូវទ្រព្យសម្បត្តិរដ្ឋឆ្នាំ២០២២) និងការធ្វើប័ណ្ណកម្មសិទ្ធិលើអចលនវត្ថុជាទ្រព្យសម្បត្តិរដ្ឋ។ ធានាសមធម៌ និងតុល្យភាពនៃផលប្រយោជន៍ នៃការប្រើប្រាស់ និងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ។ ប្លង់សរុបការរៀបចំតារាងប្រៀបធៀបកើនឡើង ថយចុះទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ ចន្លោះឆ្នាំគោល របស់រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងអង្គភាពមន្ទីរជំនាញជុំវិញខេត្ត ដោយអនុលោមតាម បែបបទ នីតិវិធី និងទម្រង់គំរូរបស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ជម្រុញអោយអាជ្ញាធរកាន់កាប់ទាំងអស់(រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងអង្គភាពមន្ទីរជំនាញ ជុំវិញខេត្ត) ធ្វើវិញ្ញាបនបត្រសម្គាល់អចនវត្ថុរបស់ខ្លួន ជៀសវាងការបាត់បង់ណាមួយ។

ព័ត៌មានទាក់ទង